ផ្ញើជូនសម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្ដម ម៉ម ប៊ុនហេង, ឯកឧត្ដមអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការខាងកងទ័ពជើងគោក! ដោយសារតែរយៈកន្លងទៅនេះ យើងបានធ្វើការហូរហែមក កម្លាំងរបស់យើងក៏មានការនឿយហត់ បូកបន្ថែមទៅដោយការកើនឡើងនូវជំងឺថ្មីៗ បន្ថែមលើនោះគឺគ្រូពេទ្យរបស់យើងខាងស៊ីវិល មិនមែនគ្រាន់តែជាគ្រូពេទ្យសម្រាប់តែព្យាបាលកូវីដ-១៩នោះទេ តែត្រូវរ៉ាប់រងជាមួយនឹងជំងឺរបស់ប្រជាជនដទៃទៀតនៅផ្នែកផ្សេងៗទៀត។ ដោយសារការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកដែលឆ្លងកូវីដ-១៩នេះ យើងបានរៀបចំ(អតីត)សណ្ឋាគារអាំងទែកុងទីណង់តាល់មួយកន្លែង ដែលកំពុងគ្រប់គ្រងដោយផ្នែកស៊ីវិល និងការចូលរួមរៀបចំដោយកម្លាំងកងទ័ព និងផ្នែកដែលមានការពាក់ព័ន្ធ ខ្ញុំបានចេញបទបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោក រៀបចំនូវមន្ទីរពេទ្យ ២ បន្ថែមទៀត ដោយយកសណ្ឋាគារធ្វើជាទីកន្លែងរៀបចំ ដែលអាចមានប្រហែលជា ២០០ បន្ទប់ ឬអាចលើសនេះ។ ដោយសារស្ថានភាពបែបនេះ ខ្ញុំបានពិភាក្សាជាមួយសម្ដេច ទៀ បាញ់ ដើម្បីបញ្ចេញក្រុមគ្រូពេទ្យរបស់កងទ័ព ដើម្បីធ្វើអន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល។ ខាងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានឱ្យដឹងថាបានរៀបចំ ៣០ ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យ ដើម្បីមកជួយដល់ខាងផ្នែកស៊ីវិល។ ដូច្នេះ ខ្ញុំសូមឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាឯកឧត្ដម ម៉ម ប៊ុនហេង ធ្វើការពិភាក្សាគ្នា ហើយប្រគល់ភារកិច្ចនេះ។ យោបល់របស់ខ្ញុំ សម្រាប់ពេទ្យ … Continue reading ដកស្រង់ប្រសាសន៍ សារសំឡេងពិសេស យកសណ្ឋាគារពីរបន្ថែមទៀតសំរាប់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងស្នើឲ្យក្រុមគ្រូពេទ្យទាហានចេញជួយក្រុមគ្រូពេទ្យស៊ីវិល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed